2025-11-09

១នាក់ ១ដុល្លារ ដើម្បីខ្ញុំអាចបន្តធ្វើវីដេអូបង្រៀនកូដ

fundraisingcommunitymengsreang-channel
១នាក់ ១ដុល្លារ ដើម្បីខ្ញុំអាចបន្តធ្វើវីដេអូបង្រៀនកូដ

🤝 ១នាក់ ១ដុល្លារ ដើម្បីខ្ញុំអាចបន្តធ្វើវីដេអូបង្រៀនកូដ ជូនបងប្អូនទស្សនា!

សួស្តីបងប្អូនទាំងអស់គ្នា ជាដំបូងខ្ញុំសុំអធ្យាស្រ័យសម្រាប់ការផុសសុំជំនួយបែបនេះ ដោយសារតែខ្ញុំមានការខ្វះខាតម៉ាស៊ីនកុំព្យូទ័រសម្រាប់បង្រៀនបងប្អូនទាំងអស់គ្នា។

តើខ្ញុំជាអ្នកណា? — ឈឿង ម៉េងស្រ៊ាង អ្នកអភិវឌ្ឍន៍កម្មវិធី និងអ្នកផលិតមាតិកាបង្រៀនសរសេរកូដនៃ MengSreang Channel

👤 តើខ្ញុំជាអ្នកណា?

សួស្តីបងប្អូនទាំងអស់គ្នា! ខ្ញុំបាទឈ្មោះឈឿង ម៉េងស្រ៊ាង (Mengsreang Chhoeung) ជាអ្នកអភិវឌ្ឍន៍កម្មវិធី (Software Engineer) និងជាអ្នកផលិតមាតិកាបង្រៀនសរសេរកូដនៅកម្ពុជា ដែលមានឈ្មោះថា MengSreang Channel។ មកដល់ពេលនេះ ខ្ញុំបានបង្កើតវីដេអូបង្រៀន ឥតគិតថ្លៃ ចំនួន៨០០វីដេអូជាងហើយ ដើម្បីជួយសិស្សនិស្សិត និងអ្នកចាប់ផ្ដើមរៀនសរសេរកូដពីកម្រិតដំបូង។

គោលបំណងរបស់ខ្ញុំគឺចង់ធ្វើឲ្យ ការអប់រំផ្នែកកូដនេះកាន់តែមានភាពទូលំទូលាយនៅកម្ពុជា និងជុំវិញពិភពលោក។

❤️ គោលបំណងរបស់ខ្ញុំ

  • ខ្ញុំបានបង្កើតវីដេអូបង្រៀនកូដឥតគិតថ្លៃ ដើម្បីជួយបងប្អូនចាប់ផ្ដើមរៀនសរសេរកូដ។
  • ឥឡូវនេះ ខ្ញុំកំពុងតែជួបបញ្ហាខ្វះខាតម៉ាស៊ីនកុំព្យូទ័រសម្រាប់បង្រៀន ដូច្នេះបើសិនជាខ្ញុំអាចប្រមូលបានថវិកាបានខ្លះ ដើម្បីទិញម៉ាស៊ីន Mac mini មួយគឺជារឿងល្អ។
  • គោលដៅរបស់ខ្ញុំបន្ទាប់គឺពង្រីកឱកាសរៀនឥតគិតថ្លៃ សម្រាប់សិស្សនិស្សិតគ្រប់ៗគ្នាឲ្យចេះបង្កើតកម្មវិធីគ្រប់ប្រភេទដែលរួមមាន កម្មវិធីគេហទំព័រ កម្មវិធីទូរស័ព្ទ កម្មវិធីកុំព្យូទ័រ។ល។
  • Mac mini នេះនឹងជួយឲ្យខ្ញុំបង្កើតមាតិកាដែលមានគុណភាពខ្ពស់ជាងមុន។

គោលបំណងរបស់ខ្ញុំ — វីដេអូបង្រៀនឥតគិតថ្លៃ Mac mini សម្រាប់បង្រៀន និងការពង្រីកឱកាសរៀនទៅកាន់កម្មវិធីគេហទំព័រ ទូរស័ព្ទ និងកុំព្យូទ័រ

🚀 គោលដៅរបស់ថវិកានិងវិធីបរិច្ចាគ

  • គោលដៅ៖ $500 ដើម្បីទិញ Mac mini ហើយប្រសិនការប្រមូលថវិកាបានលើសពីនឹង ខ្ញុំនឹងពិចារណាទុកទិញឧបករណ៍ផ្សេងទៀត ដែលត្រូវការចាំបាច់ដូចគ្នា។
  • អាចបរិច្ចាកថវិកាតាម ABA KHQR ដែលមាននៅក្នុងរូបនៅសន្លឹកចុងក្រោយគេនៃផុសមួយនេះ។

កូដ ABA KHQR សម្រាប់បរិច្ចាគជូន Chhoeung Mengsreang

🥰 ការគាំទ្រតិចតួចរបស់បងប្អូនគឺពិតជាមានន័យខ្លាំងណាស់សម្រាប់ដំណើរផ្លូវមួយនេះ។ អរគុណចំពោះការជួយគាំទ្រដើម្បីឲ្យការអប់រំផ្នែកកូដ ឥតគិតថ្លៃ ត្រូវបានបន្តទៅមុខបន្តទៀត!

ទិញកាហ្វេជូនខ្ញុំ

ចូលចិត្តអត្ថបទនេះមែនទេ? សូមពិចារណាទិញកាហ្វេជូនខ្ញុំមួយកែវ ដើម្បីគាំទ្រការបង្កើតមាតិកាបច្ចេកទេសដែលមានគុណភាពបន្ថែមទៀត!